1 Corinthians 10

1បងប្អូនអើយ! ​ខ្ញុំ​មិនចង់​ឲ្យ​អ្នករាល់គ្នា​នៅ​ល្ងង់ខ្លៅ​ទៀត​ទេគឺដូនតា​របស់​យើងនៅក្រោមពពកទាំងអស់គ្នាហើយឆ្លងកាត់សមុទ្រទាំងអស់គ្នា 2ទាំងបាន​ទទួល​ពិធី​ជ្រមុជទឹកទៅក្នុង​លោក​ម៉ូសេនៅក្នុងពពកនិងនៅក្នុងសមុទ្រទាំងអស់គ្នា 3ពួកគេទាំងអស់គ្នា​បាន​បរិភោគអាហារខាងវិញ្ញាណតែមួយ 4ពួកគេទាំងអស់គ្នា​បាន​ផឹកទឹកខាងវិញ្ញាណតែមួយព្រោះ​ពួកគេ​បាន​ផឹក​ទឹក​ចេញពីថ្មដា​ខាង​វិញ្ញាណ​ដែល​បាន​មក​តាម​ពួកគេហើយថ្មដា​នោះ​ជា​ព្រះ​គ្រិស្ដ 5ប៉ុន្ដែពួកគេភាគច្រើន​បាន​ធ្វើ​ឲ្យ​ព្រះជាម្ចាស់មិន​សព្វ​ព្រះ​ហឫទ័យដូច្នេះ​ពួកគេ​បាន​ដួល​ស្លាប់​រាត់រាយ​នៅទីរហោឋាន 6ហេតុការណ៍ទាំងនេះ​បាន​កើតឡើង​ទុកជា​គំរូ​ដល់​យើងដើម្បីកុំ​ឲ្យ​យើងប្រាថ្នាចង់បាន​សេចក្ដី​អាក្រក់ដូចជា​ពួកគេ 7ថ្វាយបង្គំ​រូប​ព្រះ​ដូចជាពួកគេ​ឡើយ​ដូច​មាន​សេចក្ដីចែង​ទុក​ថា៖ ​«ប្រជាជន​បាន​អង្គុយស៊ីផឹកនិង​បាន​ក្រោកឡើងលេងសប្បាយ» 8កុំប្រព្រឹត្ត​អំពើ​អសីលធម៌ខាងផ្លូវភេទដូចជាពួកគេខ្លះ​បាន​ប្រព្រឹត្ដហើយ​មាន​ពីរម៉ឺន​បីពាន់​នាក់​បាន​ដួលស្លាប់​ក្នុង​រយៈពេល​តែ​មួយថ្ងៃ 9កុំល្បង​នឹង​ព្រះ​គ្រិស្ដដូចជាពួកគេខ្លះ​បាន​ល្បង​ហើយ​ត្រូវស្លាប់ដោយពស់​ចឹក 10កុំរអ៊ូរទាំដូចជាពួកគេខ្លះ​បាន​រអ៊ូរទាំហើយ​ត្រូវ​បាន​សម្លាប់ដោយមច្ចុរាជ​នោះ​ឡើយ 11ហេតុការណ៍ទាំងនេះ​បាន​កើតឡើង​ដល់​ពួកគេ​ទុកជា​គំរូនិង​ត្រូវ​បាន​ចែងទុកសម្រាប់ការព្រមាន​ដល់​យើងដែល​រស់នៅ​សម័យចុងក្រោយនេះ 12ដូច្នេះអ្នកដែលស្មានថា​ខ្លួន​ឈរ​មាំមួន​ហើយ​ចូរ​ប្រយ័ត្នក្រែងលោដួល 13គ្មានសេចក្ដីល្បួង​ណា​កើតឡើង​ចំពោះ​អ្នករាល់គ្នាទេក្រៅពី​សេចក្ដី​ល្បួង​ទូទៅ​សម្រាប់​មនុស្ស​លោក​រីឯព្រះជាម្ចាស់ស្មោះត្រង់ព្រះអង្គ​នឹង​មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួងហួសពី​អ្វី​ដែល​អ្នករាល់គ្នា​អាច​ទ្រាំ​បានឡើយគឺ​ព្រះអង្គ​នឹង​ប្រទានផ្លូវចេញ​នៅពេល​មាន​សេចក្ដីល្បួង​ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាចទ្រាំទ្រ​បាន។ 14ហេតុនេះ​បងប្អូន​ជា​ទីស្រលាញ់របស់ខ្ញុំអើយ! ​ចូរ​គេចឲ្យផុតពីការ​ថ្វាយបង្គំ​រូប​ព្រះ 15ខ្ញុំនិយាយដូចជា​និយាយ​ទៅកាន់​មនុស្ស​ឆ្លាត​ចូរ​អ្នករាល់គ្នា​វិនិច្ឆ័យ​អំពី​អ្វីដែល​ខ្ញុំ​និយាយចុះ 16តើពែងនៃព្រះពរដែល​យើង​អរព្រះគុណមិនមែនជាការរួមចំណែកក្នុងឈាម​របស់​ព្រះ​គ្រិស្ដទេ? ​តើ​នំប៉័ង​ដែល​យើង​កាច់មិនមែនជាការរួមចំណែកក្នុងរូបកាយ​របស់​ព្រះ​គ្រិស្ដទេ? 17ដោយព្រោះនំប៉័ង​មាន​តែ​មួយ​នោះ​យើង​ដែល​មាន​គ្នា​ច្រើន​ក៏​ជារូបកាយតែមួយ​ដែរ​ដ្បិត​យើង​ទាំងអស់គ្នា​បាន​ទទួល​ចំណែកពីនំប៉័ងតែមួយ 18សូមមើល​ពី​ជនជាតិអ៊ីស្រាអែលខាងសាច់ឈាមចុះ​ពួក​អ្នក​ដែលបរិភោគ​តង្វាយ​យញ្ញបូជា​តើ​មិន​មែន​ជា​អ្នក​រួមចំណែកនៅកន្លែងថ្វាយតង្វាយទេ? 19តើខ្ញុំ​កំពុង​និយាយ​អំពី​អ្វី? ​តើ​សំណែន​ដល់​រូបព្រះ​សំខាន់​ឬ​តើ​រូបព្រះ​សំខាន់​ឬ? 20ទេខ្ញុំ​និយាយ​អំពី​អ្វី​ដែល​ពួកគេ​ថ្វាយ​គឺ​ពួកគេ​ថ្វាយ​ដល់​អារក្សមិន​មែន​ដល់​ព្រះជាម្ចាស់ទេហើយ​ខ្ញុំ​មិនចង់​ឲ្យ​អ្នករាល់គ្នាត្រលប់ជាគូកនរបស់អារក្សឡើយ 21អ្នករាល់គ្នាមិន​អាច​ផឹក​ពី​ពែង​របស់​ព្រះអម្ចាស់​ផង​និង​ពី​ពែង​របស់​អារក្ស​ផង​បានទេ​ហើយ​ក៏​មិនអាចរួមតុ​ជាមួយ​ព្រះអម្ចាស់​ផង​និង​ជាមួយ​អារក្ស​ផង​បានដែរ 22មួយ​យើង​ធ្វើ​ឲ្យ​ព្រះអម្ចាស់ប្រចណ្ឌ? ​តើយើងខ្លាំងពូកែ​ជាង​ព្រះអង្គ? 23ខ្ញុំមាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំងអស់​មែន​ប៉ុន្ដែមិនមែនទាំងអស់​សុទ្ធតែ​មានប្រយោជន៍ទេ​ហើយ​ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំងអស់​មែន​ប៉ុន្ដែមិន​មែន​ទាំងអស់​សុទ្ធតែ​ស្អាងឡើងទេ 24ដូច្នេះចូរ​កុំ​ឲ្យ​អ្នកណា​ម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន​ឡើយ​ប៉ុន្ដែ​ចូរ​ស្វែងរក​ប្រយោជន៍សម្រាប់អ្នកដទៃវិញ 25ចូរបរិភោគ​អ្វីៗ​ទាំងអស់​ដែល​គេ​លក់នៅផ្សារចុះកុំសួរ​អ្វី​ឡើយដោយយល់ដល់មនសិការ 26ដ្បិតផែនដីនិងរបស់​សព្វ​សារពើ​នៅ​ផែនដីជារបស់ព្រះអម្ចាស់ 27បើមាន​អ្នកមិនជឿ​ណា​ម្នាក់អញ្ជើញអ្នករាល់គ្នា​ឲ្យ​ទៅ​បរិភោគ​ហើយ​អ្នករាល់គ្នា​ចង់ទៅដែរ​ចូរ​បរិភោគ​អ្វីៗ​ទាំងអស់​ដែល​គេ​បាន​ដាក់​នៅ​ចំពោះ​មុខអ្នករាល់គ្នាចុះកុំសួរ​អ្វី​ឡើយដោយយល់ដល់មនសិការ 28ប៉ុន្ដែបើ​មាន​អ្នកណាម្នាក់ប្រាប់អ្នករាល់គ្នាថានេះជាសំណែន​ដល់​រូបព្រះចូរកុំបរិភោគឡើយដោយយល់ដល់​អ្នក​ដែល​ប្រាប់នោះ​និង​ដោយយល់ដល់​មនសិការ 29ខ្ញុំមិននិយាយ​អំពី​មនសិការផ្ទាល់ខ្លួនទេប៉ុន្ដែ​អំពី​មនសិការរបស់​អ្នក​ដទៃ​វិញ​តើ​ហេតុអ្វី​បានជា​មនសិការ​របស់​អ្នកដទៃវិនិច្ឆ័យសេរីភាព​របស់​ខ្ញុំដូច្នេះ? 30បើខ្ញុំចូលរួម​បរិភោគ​ដោយ​អរព្រះគុណហេតុអ្វី​បានជា​គេ​និយាយ​បង្ខូចខ្ញុំសម្រាប់​អ្វី​ដែលខ្ញុំ​បាន​អរព្រះគុណហើយដូច្នេះ? 31ដូច្នេះទោះបី​អ្នករាល់គ្នា​បរិភោគ​ឬ​ផឹកធ្វើអ្វីក៏ដោយ​ចូរ​ធ្វើ​អ្វី​ទាំងអស់ដើម្បី​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់ចុះ 32សូមកុំ​ឲ្យ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់ជំពប់ដួលឡើយទាំង​ជនជាតិ​យូដានិង​ជនជាតិ​ក្រេក 33ដ្បិតខ្ញុំ​ក៏​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​នៅក្នុង​គ្រប់ការ​ទាំងអស់ដែរទាំងមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយគឺ​ស្វែងរក​ប្រយោជន៍​សម្រាប់​មនុស្ស​ជាច្រើនវិញដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដីសង្គ្រោះ
Copyright information for KhmKCB